អង្ករក្រអូបកម្ពុជា ៥% បាក់ (SKO)

អង្ករក្រអូបកម្ពុជា ឬហៅថា “សែនក្រអូប” (SKO) ត្រូវបានដាំដុះនៅរដូវប្រាំងទូទាំងប្រទេស។ អង្ករប្រភេទនេះមានក្លិនឈ្ងុយឆ្ងាញ់ជាងអង្ករសធម្មតា ហើយរសជាតិ និងក្លិនអង្ករមួយនេះត្រូវបានគេប្រៀបធៀបជាញឹកញាប់ទៅនឹងអង្ករក្រអូបប្រភេទផ្សេងទៀត ដូចជាអង្ករផ្កាម្លិះកម្ពុជា ឬអង្ករសូម៉ាលី។​ អង្ករក្រអូបកម្ពុជា/សែនក្រអូប គឺជាជម្រើសដែលមានតម្លៃសមរម្យ និងមានរសជាតិឆ្ងាញ់សម្រាប់ភោជនីយដ្ឋាន សណ្ឋាគារ មន្ទីរពេទ្យ និងការប្រើប្រាស់ប្រចាំថ្ងៃ។  អង្ករនេះក៏កំពុងទទួលបានប្រជាប្រិយភាពនៅអឺរ៉ុបផងដែរ ដែលតម្រូវការអង្ករប្រភេទនេះកំពុងកើនឡើងជាបន្តបន្ទាប់។

Signature Rice

ក្រុមហ៊ុន Signature Rice​ គឺជាក្រុមហ៊ុននាំចេញអង្ករឈានមុខគេនៅកម្ពុជា។ ក្នុងនាមជាក្រុមហ៊ុននាំចេញមួយក្នុងចំណោមក្រុមហ៊ុននាំចេញកំពូលទាំង១០ នាឆ្នាំ២០១២-២០១៣​ ពួកយើងប្តេជ្ញានាំមកជូនលោកអ្នកនូវផលកសិកម្មដែលអ្នកត្រូវការតាមរយៈភាពជាដៃគូដ៏យូរអង្វែងដែលលោកអ្នកអាចទុកចិត្តបាន។

តំណរហ័ស
ទំនាក់ទំនង

រក្សាសិទ្ធិដោយ © 2024 Signature Rice