អំពី
ចង្វាក់ផលិតកម្មអង្ករ និងម៉ាស៊ីនកិនស្រូវនៅ Signature Rice

ចង្វាក់ផលិតកម្មអង្ករ និងម៉ាស៊ីនកិនស្រូវនៅ Signature Rice
នៅ Signature Rice រោងម៉ាស៊ីនកិនស្រូវទំនើបរបស់យើងនៅខេត្តបន្ទាយមានជ័យបង្ហាញពីការប្តេជ្ញាចិត្តរបស់យើងក្នុងការផ្តល់គុណភាព និងប្រសិទ្ធភាព។ ស្ថិតនៅក្នុងតំបន់មួយដែលមានជីជាតិបំផុតនៅកម្ពុជា រោងម៉ាស៊ីនរបស់យើងទទួលបានអត្ថប្រយោជន៍ពីដីមានជីជាតិ និងអាកាសធាតុអំណោយផលនៃតំបន់នេះ ដែលធានាបាននូវការផ្គត់ផ្គង់អង្ករគុណភាពខ្ពស់ជាប្រចាំ។
សមត្ថភាពកិនស្រូវទំនើប
រោងម៉ាស៊ីនកិនស្រូវរបស់យើងមានសមត្ថភាពកិនរហូតទៅដល់ ១៥ តោនក្នុងមួយម៉ោងដែលអនុញ្ញាតឱ្យយើងកិនបរិមាណច្រើនបានយ៉ាងរហ័ស និងមានប្រសិទ្ធភាព។ នេះធានាថាយើងមានសមត្ថភាពអាចបំពេញតម្រូវការអតិថិជនភ្លាមៗជាមួយនឹងការផ្គត់ផ្គង់អង្ករគុណភាពខ្ពស់ជាប្រចាំ ។បំពាក់ដោយម៉ាស៊ីន និងបច្ចេកវិទ្យាទំនើបបំផុត រោងម៉ាសុីនកិនស្រូវរបស់យើងអាចផលិតអង្ករនីមួយៗដោយភាពជាក់លាក់ និងការយកចិត្តទុកដាក់។


សមត្ថភាពផ្គត់ផ្គង់គួរឱ្យកត់សម្គាល់
ជាមួយនឹងសមត្ថភាពផ្គត់ផ្គង់៥០០០តោនក្នុងមួយខែ Signature Rice មានលទ្ធភាពបំពេញការបញ្ជាទិញខ្នាតធំ និងរក្សាភាពជាដៃគូរយៈពេលវែង។ ពួកយើងផ្តល់ការបញ្ជាទិញអប្បបរមាត្រឹមមួយកុងតឺន័រដែលអនុញ្ញាតឱ្យអ្នកចែកចាយទាំងតូច និងធំអាចធ្វើការជាមួយយើងបាន ដែលនេះបង្ហាញពីការប្តេជ្ញាចិត្តរបស់យើងក្នុងការបម្រើអតិថិជនចម្រុះ ចាប់ពីអាជីវកម្មក្នុងស្រុករហូតដល់ទីផ្សារអន្តរជាតិ។
ជម្រើសវេចខ្ចប់ចម្រុះប្រភេទ
ដោយស្វែងយល់ពីតម្រូវការផ្សេងៗគ្នារបស់អតិថិជន យើងផ្តល់ជូននូវទំហំវេចខ្ចប់ជាច្រើនប្រភេទដើម្បីបំពេញតាមតម្រូវការទីផ្សារផ្សេងៗគ្នា។ អង្កររបស់យើងមានជម្រើសវេចខ្ចប់ដូចជា ១គីឡូក្រាម ២គីឡូក្រាម ៥គីឡូក្រាម ១០គីឡូក្រាម ១៨គីឡូក្រាម ២០គីឡូក្រាម ២៥គីឡូក្រាម ៥០គីឡូក្រាម ថង់ចំណុះធំ និងថង់ឡាយណែ។ ជម្រើសវេចខ្ចប់ទាំងនេះធានាថាអតិថិជនរបស់យើងអាចជ្រើសរើសទំហំដែលសមស្របបំផុតសម្រាប់តម្រូវការជាក់លាក់របស់ពួកគេ ទោះបីសម្រាប់ការលក់រាយ លក់ដុំ ឬការប្រើប្រាស់ក្នុងឧស្សាហកម្មក៏ដោយ។


ទីតាំងយុទ្ធសាស្ត្រនៅខេត្ត បន្ទាយមានជ័យ
ដីមានជីជាតិ និងអាកាសធាតុអំណោយផលនៅបន្ទាយមានជ័យជាហេតុដែលធ្វើអោយខេត្តមួយនេះស័ក្តិសមសម្រាប់ការផលិតស្រូវ ដែលរួមចំណែកយ៉ាងសំខាន់ដល់ផលិតផលស្រូវរបស់កម្ពុជា។ ដោយការដាក់រោងម៉ាស៊ីនរបស់យើងនៅទីនេះ យើងអាចទាញយកសក្តានុពលកសិកម្មនៃតំបន់នេះសម្រាប់ការផ្គត់ផ្គង់អង្ករគុណភាពខ្ពស់ជាប្រចាំ។ ទីតាំងយុទ្ធសាស្ត្រនេះក៏ជួយបង្កើនប្រសិទ្ធភាពភស្តុភារ និងការចែកចាយ ដែលធានាបាននូវការដឹកជញ្ជូនទាន់ពេលវេលា និងគាំទ្រដល់និរន្តរភាព កសិករក្នុងស្រុក និងសេដ្ឋកិច្ចក្នុងតំបន់។