
ABA ចូលរួមឧបត្ថម្ភដល់វេទិកាស្រូវអង្ករកម្ពុជា ២០២៤ ដើម្បីបង្កើនការរីកចម្រើនក្នុងវិស័យ
Date : ខែធ្នូ 2, 2024
ធនាគារ ABA មានមោទនភាពដែលបានចូលរួមឧបត្ថម្ភក្នុងនាមជា Gold Sponsor នៃវេទិកាស្រូវអង្ករកម្ពុជា (Cambodia Rice Forum) រៀបចំឡើងដោយ សហព័ន្ធស្រូវអង្ករកម្ពុជា (CRF)។ វេទិកានេះ បង្កើតឡើងក្នុងគោលបំណងបង្ហាញអំពីការរីកចម្រើនដ៏គួរឲ្យកោតសរសើរនៃផលិតកម្មស្រូវ ដោះស្រាយបញ្ហាប្រឈមនានា និងស្វែងរកឱកាសថ្មីៗក្នុងវិស័យស្រូវអង្ករក្នុងប្រទេស។
កម្មវិធីនេះបានប្រព្រឹត្តិទៅកាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ ក្រោមអធិបតីដ៏ខ្ពស់ខ្ពស់របស់ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ នាឱកាសនោះដែរ ក៏មានការអញ្ជើញចូលរួមពី ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា តំណាងស្ថាប័នរាជរដ្ឋាភិបាល តំណាងភ្នាក់ងារអភិវឌ្ឍន៍ និងភាគីពាក់ពន្ធសំខាន់ៗមកពីទូទាំងខ្សែសង្វាក់តម្លៃអង្ករ។