អំពី

ក្រុមហ៊ុនរបស់យើង

Signature Rice គឺជាក្រុមហ៊ុននាំចេញអង្ករឈានមុខគេនៅកម្ពុជាដែលបង្កើតឡើងតាំងពីឆ្នាំ ២០០៧។ ពួកយើងចាប់ផ្តើមជាឈ្មួញកសិផល ដោយនាំចេញដំណាំទៅកាន់ប្រទេសជិតខាងដូចជាវៀតណាម និងថៃ។ នៅឆ្នាំ២០១១ យើងបានចាប់ផ្តើមនាំចេញអង្ករកម្ពុជាទៅកាន់ទីផ្សារអឺរ៉ុបជាផ្លូវការ និងបានធ្វើសហគ្រាសរួមគ្នាជាមួយក្រុមហ៊ុនអឺរ៉ុបដើម្បីសាងសង់រោងម៉ាស៊ីនកិនស្រូវថ្មីមួយ។​ នៅឆ្នាំ២០១៦ ពួកយើងបានពង្រីកផលិតភាពរបស់យើងដោយបន្ថែមអង្ករសរីរាង្គ និងទទួលបានការបញ្ជាក់ពីស្តង់ដារ EU និង NOPs ព្រមទាំងបានចូលរួមជាមួយ SRP និង GAP ដើម្បីធានាថាអង្កររបស់យើងគ្មានសារធាតុគីមី។

នៅឆ្នាំ២០២១ ក្រុមហ៊ុន Signature Rice ត្រូវបានទទួលស្គាល់ដោយ Inclusive Business Cambodia ថាជាអាជីវកម្មបរិយាប័ន្នសម្រាប់ការទិញស្រូវដោយផ្ទាល់។ យើងក៏មានមោទនភាពដែលជាក្រុមហ៊ុននាំចេញអង្ករមួយក្នុងចំណោមក្រុមហ៊ុនកំពូលទាំង១០នៅកម្ពុជាផងដែរ។


នាយកប្រតិបត្តិរបស់យើង លោក ចាន់ សុខឃាំង ត្រូវបានជ្រើសតាំងជាប្រធានសហព័ន្ធស្រូវអង្ករកម្ពុជានៅឆ្នាំ២០២២។ នេះជាសក្ខីភាពមួយដែលឆ្លុះបញ្ចាំងអំពីកេរ្តិ៍ឈ្មោះរបស់យើងក្នុងនាមជាក្រុមហ៊ុនដែលគួរឱ្យទុកចិត្ត ជាមួយនឹងអ្ង្នកដឹកនាំដ៏ឆ្នើមម្នាក់ដែលកំពុងរួមចំណែកក្នុងការជំរុញសេដ្ឋកិច្ចនៅក្នុងវិស័យស្រូវអង្ករកម្ពុជា។

ចក្ខុវិស័យរបស់យើង

ក្លាយជាជម្រើសទីមួយនៃដៃគូកសិផលអង្កររបស់អ្នកនៅកម្ពុជា។

បេសកកម្មរបស់យើង

ផ្តល់ជូននូវអង្ករដែលមានគុណភាពល្អបំផុត ដែលផលិតដោយគិតគូរពីផលប៉ះពាល់បរិស្ថាន និងសង្គម ព្រមទាំងអភិបាលកិច្ចសាជីវកម្មល្អ ជាមួយនឹងការអនុវត្តប្រកបដោយចីរភាព។

ស្សរស្តម្ភបេសកកម្មរបស់យើង
បរិស្ថាន៖

យើងកំពុងលើកកម្ពស់ការយល់ដឹងអំពីការប្រែប្រួលអាកាសធាតុ ដើម្បីកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ និងកាត់បន្ថយផលប៉ះពាល់ដូចខាងក្រោម៖
- ការប្រែប្រួលអាកាសធាតុ និងការបញ្ចេញកាបូន
- ការបំពុលខ្យល់ និងទឹក
- ជីវចម្រុះ
- ការកាប់បំផ្លាញព្រៃឈើ
- ប្រសិទ្ធភាពថាមពល
- ការគ្រប់គ្រងកាកសំណល់
- កង្វះខាតទឹក

សង្គម៖

ស្តង់ដារគុណភាពនៃអង្ករត្រូវបានកើតចេញពីកិច្ចសហការ និងការប្តេជ្ញាចិត្តរបស់សហគមន៍ដូចខាងក្រោម៖
- ការពេញចិត្តរបស់អតិថិជន
- ការការពារទិន្នន័យ និងភាពឯកជន
- យេនឌ័រ និងពហុភាព
- ការចូលរួមរបស់និយោជិត
- ទំនាក់ទំនងសហគមន៍
- សិទ្ធិមនុស្ស
- ស្តង់ដារពលកម្ម

អភិបាលកិច្ចសាជីវកម្ម៖

យើងទទួលស្គាល់យ៉ាងមុតមាំថា ក្រុមហ៊ុនដែលមានអភិបាលកិច្ចសាជីវកម្មល្អ នឹងធ្វើឱ្យមានការអភិវឌ្ឍប្រកបដោយចីរភាពដើម្បីដឹកនាំក្រុមហ៊ុនរបស់យើងដូចខាងក្រោម៖
- សមាសភាពក្រុមប្រឹក្សាភិបាល
- រចនាសម្ព័ន្ធគណៈកម្មការសវនកម្ម
- អំពើពុករលួយ និងសូកប៉ាន់
- ប្រាក់បំណាច់របស់គណៈប្រតិបត្តិ
- ការធ្វើការតស៊ូមតិ
- ការចូលរួមចំណែកផ្នែកនយោបាយ
- គម្រោងការពារអ្នករាយការណ៍អំពើពុករលួយ

ការអនុវត្តប្រកបដោយចីរភាព៖

ភាពជាដៃគូសម្រាប់វេទិកាខ្សែចង្វាក់តម្លៃប្រកបដោយចីរភាពគឺជាកិច្ចខិតខំប្រឹងប្រែងរួមគ្នាចាប់ពីកសិកររហូតទៅដល់អ្នកទិញក៏ដូចជាភាគីពាក់ព័ន្ធផ្សេងទៀត ដើម្បីបង្កើតខ្សែចង្វាក់ផ្គត់ផ្គង់អោយកាន់តែមានចីរភាព និងប្រសិទ្ធភាព។ កិច្ចការនេះក៏អាចពាក់ព័ន្ធនឹងការចែករំលែកធនធាន ការអនុវត្តល្អ និងទិន្នន័យ ដើម្បីកាត់បន្ថយថ្លៃដើម បង្កើនគុណភាព និងកាត់បន្ថយផលប៉ះពាល់បរិស្ថាន ដើម្បីបង្កើនប្រាក់ចំណេញ និងការលូតលាស់អាជីវកម្មរបស់ដៃគូទាំងអស់។


គុណតម្លៃរបស់យើង

ពួកយើងមានគោលដៅក្លាយជាដៃគូលេខមួយរបស់អ្នកក្នុងវិស័យផលិតផលកសិកម្មសរីរាង្គ ខណៈពង្រឹងសហគមន៍មូលដ្ឋាន និងនិរន្តរភាព។

សុចរិតភាព

យើងប្តេជ្ញាយ៉ាងមុតមាំចំពោះភាពស្មោះត្រង់ ភាពស្ថិតស្ថេរ និងទំនួលខុសត្រូវក្នុងកិច្ចការអាជីវកម្មទាំងអស់ ព្រមទាំងគោលការណ៍ក្រមសីលធម៌ និងភាពត្រឹមត្រូវ។

ការប្តេជ្ញាចិត្ត

ការផ្គត់ផ្គង់អង្ករដែលមានគុណភាពល្អបំផុត និងទំនាក់ទំនងរវាងអតិថិជនដោយការភាពរាក់ទាក់គឺជាការប្តេជ្ញាចិត្តខ្ពស់របស់យើងក្នុងការក្លាយជាដៃគូអាជីវកម្ម។

ការគោរព

យើងបង្ហាញនូវការគោរពយ៉ាងជ្រាលជ្រៅចំពោះដៃគូអាជីវកម្ម ភាគីពាក់ព័ន្ធ អតិថិជន សហការី និងកសិករទាំងអស់របស់យើងដូចបងប្អូនបង្កើត។

ភាពជាដៃគូ

ការកសាងភាពជាដៃគូរឹងមាំគឺជាកត្តាសំខាន់នៃភាពជោគជ័យក្នុងអាជីវកម្ម។​យើងខិតខំកសាងទំនុកចិត្ត និងភាពស្មោះត្រង់ក្នុងទំនាក់ទំនងអាជីវកម្ម ដើម្បីសម្រេចគោលដៅរួមជាមួយដៃគូដ៏មានតម្លៃរបស់យើងទូទាំងសកល។

ការផ្តោតលើលទ្ធផល

យើងអនុវត្តទិសដៅ គោលបំណង និងគោលដៅដ៏ទូលំទូលាយ ដើម្បីសម្រេចបាននូវសមិទ្ធផល និងភាពជោគជ័យលើសពីការរំពឹងទុក។

ក្រុមប្រឹក្សាភិបាលរបស់យើង

Signature Rice

is a leading Cambodian rice exporter. As one of top 10 exporters in 2012-2013, we are dedicated to bringing you the agricultural products you need through a long term partnership that you can rely on.

Quick Link
Contact Info

scan me

© 2025 SignatureRice. All rights reserved.