សហព័ន្ធស្រូវអង្ករកម្ពុជាប្ដេជ្ញាជំរុញអង្ករ៣ប្រភេទឱ្យកាន់តែមានកេរ្តិ៍ឈ្មោះល្បីនៅលើឆាក អន្តរជាតិ

សហព័ន្ធស្រូវអង្ករកម្ពុជាប្ដេជ្ញាជំរុញអង្ករ៣ ប្រភេទមានអង្ករសែនក្រអូប អង្ករប្រណិត និងអង្ករជីអាយឱ្យកាន់តែមានកេរ្តិ៍ឈ្មោះល្បីនៅលើឆាកអន្តរជាតិខណៈដែលអង្ករទាំងអស់នោះកំពុងមានវត្តមាននៅលើទីផ្សារអន្តរ ជាតិស្រាប់។

លោកឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាបានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាថាសហព័ន្ធស្រូវអង្ករកម្ពុជា នឹងបន្តផែនការរបស់ខ្លួនក្នុងការផ្សព្វផ្សាយពីអង្ករកម្ពុជាឆ្ពោះ ទៅកាន់ទីផ្សារពិភពលោកឱ្យកាន់តែមានភាពទូលំទូលាយថែមទៀត។ លោកមានគម្រោងជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករនេះ ត្រូវបានរៀបចំឡើងក្នុងគោលដៅដើម្បីជួយដល់កសិករ ធុរជន និងក្រុមហ៊ុននាំចេញអង្ករព្រម ទាំងរួមចំណែកគាំទ្រដល់ យុទ្ធសាស្ត្ររបស់រាជរដ្ឋាភិ បាលលើការជំរុញការនាំចេញអង្ករឱ្យបានយ៉ាងតិច១លានតោន ក្នុងមួយឆ្នាំ។

លោកឧកញ៉ាបន្តថា ដើម្បីឱ្យកាន់តែមានប្រសិទ្ធភាពក្នុងការនាំចេញអង្ករទៅកាន់ទី ផ្សារអន្តរជាតិ សហព័ន្ធស្រូវអង្ករកម្ពុជាបានសហការជា មួយក្រុមហ៊ុនខ្មែរអ៊ី ធឺប្រាយ ក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ធ្វើការផ្សព្វផ្សាយអំពីនិមិត្តសញ្ញាអង្ករកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិឱ្យកាន់តែខ្លាំងក្លាថែមមួយកម្រិតទៀត។